ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខក្រុមក្មេងទំនើង ១៦នាក់ ពាក់ព័ន្ធករណីហិង្សាយ៉ាងធ្ងន់ធ្ងរនៅខណ្ឌដូនពេញ
អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបញ្ចាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការបង្ហាញមុខជនសង្ស័យ១៦នាក់ ពាក់ព័ន្ធនិងប្រព្រឹត្តបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើមួកសុវត្ថិភាព និងខ្សែក្រវ៉ាត់ វាយនិងគប់គ្នាទៅវិញទៅមក ធ្វើឲ្យខូចខាតម៉ូតូចំនួន០១គ្រឿង) ដែលកម្លាំងជំនាញបង្ក្រាបបានកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ប្រព្រឹត្តនៅចំណុចមុខក្លឹបស្លូឌីយូស៊ិច ផ្លូវព្រះសីហនុកង ផ្លូវលេខ៥៥ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ អានបន្ត