
បេក្ខជន ២នាក់ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ជួបបញ្ហាសុខភាព នៅចុងម៉ោង សីលធម៌ ពលរដ្ឋ
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២នេះ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី នៅចុងម៉ោង សីលធម៌ ពលរដ្ឋ បេក្ខជន ២នាក់ ផ្នែកវិទ្យាសាស្ត្រសង្គម ១នាក់ ឈ្មោះ ស្រ៊ន់ ស្រីការ បន្ទប់លេខ២៤ លេតុ ៥៨២ មានអាការៈថប់ដង្ហើម និង២-ឈ្មោះ ចាន់ លីការ បន្ទប់លេខ៤ លេខតុ ៨៨ អស់កម្លាំង ក្រោមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ក្រោយមកគាត់ទាំងពីរ បានចូលទៅបន្ទប់ប្រឡងវិញ រហូតដល់ចប់ម៉ោង នេះបើតាមការបញ្ជាក់របស់លោក លី សាមិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី។











