
អភិបាលរងខេត្តកំពង់ចាម ប្រជុំត្រួតពិនិត្យអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលមានលំនៅឋាន និងអាស្រ័យផលលើដីសាធារណៈរបស់រដ្ឋ
(កំពង់ចាម)៖ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក សា ស៊ីថា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យអត្តសញ្ញាណកម្មប្រជាពលរដ្ឋ ដែលមានលំនៅឋាន និងដីអាស្រ័យផលលើដីចំណីអូរ ព្រែក និងទន្លេខ្ពប (ដីសាធារណៈរបស់រដ្ឋ) ស្ថិតនៅក្នុងឃុំព្រែកដំបូក ឃុំស្វាយសាច់ភ្នំ និងឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។











