
ក្មេងស្ទាវ ២នាក់ ជិះម៉ូតូបង្ហោះយ៉ាងអនាធិបតេយ្យ នៅស្រុកបាណន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូតម៉ូតូទុក ៣ខែ
បាត់ដំបង៖ កម្លាំងនគរបាលស្រុកបាណន់ បានចុះបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ២នាក់ភ្លាមៗ បន្ទាប់ពីពួកគេបានជិះម៉ូតូបង្ហោះយ៉ាងអនាធិបតេយ្យលើដងផ្លូវសាធារណៈ បង្កការរំខាន និងគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។ ហេតុការណ៍នេះកើតឡើងនៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។











