
ក្រុមការងារចុះពិនិត្យទីតាំងគម្រោងជួសជុលប្រព័ន្ធលូរំដោះទឹកប្រវែង ៥៦៦ម៉ែត្រ ក្នុងស្រុកមង្គលបូរី
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក គីម សុខៈនិរន្តន៍ អភិបាលរងស្រុក បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត និងក្រុមការងាររដ្ឋបាលស្រុក ចុះពិនិត្យទីតាំងគម្រោងជួសជុលប្រព័ន្ធលូរំដោះទឹកប្រវែង ៥៦៦ម៉ែត្រ ចាប់ពីចំណុចរោងកុន រហូតដល់មុខផ្សារមង្គលបូរី ស្ថិតក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។











