
ក្រសួងទេសចរណ៍ បើកសិក្ខាសាលាស្តីពី "ការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍" ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារនៅក្នុងវិស័យទេសចរណ៍
(ខេត្តស្វាយរៀង)៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ សិក្ខាសាលាស្តីពី «ការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍» ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាង ម៉ៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោក សេង សិលា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងលោក-លោកស្រី ជាអភិបាលរងរាជធានី-ខេត្តចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តព្រៃវែង កំពង់ស្ពឺ ព្រះសីហនុ និងខេត្តស្វាយរៀង។





