
រដ្ឋបាលខេត្តកណ្តាល ជំរុញការដោះស្រាយសំណើរបស់ប្រជាពលរដ្ឋដែលនៅសេសសល់ពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល ឆ្នាំ២០២៤-២០២៥
ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹក ដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធថា ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងតម្រូវការ ផលប្រយោជន៍ ប្រសិទ្ធភាព និងផលប៉ះពាល់ ដើម្បីធានាថា ការវិនិយោគ និងការអភិវឌ្ឍ ពិតជាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន











