
វេទិកាអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ និងសុខភាពភ្នែក និងការពិនិត្យព្យាបាលភ្នែក ជូនប្រជាពលរដ្ឋក្នុងសហគមន៍ នៃរដ្ឋបាលខេត្តកណ្តាល
គោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃសុខភាពភ្នែក ការថែទាំ និងការពារជំងឺភ្នែក។វេទិកាផ្សព្វផ្សាយនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ទាំងជីវិតរស់នៅប្រចាំថ្ងៃ ការសិក្សា និងការងារ ខណៈការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកកាន់តែច្រើន បានបង្កហានិភ័យខ្ពស់ដល់សុខភាពភ្នែករបស់យើង ប្រសិនបើយើងមិនយកចិត្តទុកដាក់ថែទាំ និងព្យាបាលឱ្យបានត្រឹមត្រូវ។











