
ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចុះសួរសុខទុក្ខ ភរិយាវីរ:យោធិនជួរមុខ សម្រាល កូន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត ជាអនុប្រធានអចិន្ត្រែយ៍សាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា អមដំណើរដោយឯកឧត្តម នាយកសាខា រួមជាមួយសហការី បាន អញ្ជើញចុះសួរសុខទុក្ខអ្នកស្រី ធី ចាន់នឿន អាយុ ៣៣ឆ្នាំ សព្វថ្ងៃស្នាក់នៅជាមួយម្តាយបង្កើត នាភូមិទន្លេបិទ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ជាភរិយានាយទាហានជួរមុខឈរជើងប្រចាំ ទិសប្រាសាទព្រះវិហារ ដែលឆ្លងទន្លេដោយសុវត្ថិភាពបានកូនប្រុស១នាក់ ជាកូនទី៣ ទម្ងន់ ២,៨ គក្រ នៅមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាម ដែលសេវាព្យាបាល និងសម្រាល ជាបន្ទុកមន្ទីរពេទ្យ ទាំងស្រុង។











