
ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រមួយចំនួនប្រើមធ្យោបាយទូកដ ឫសាឡាងដើម្បីធ្វើដំណើរ ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តហក់ឡើង
កំពង់ចាម៖ ប្រជាពលរដ្ឋដែលធ្លាប់ធ្វើដំណើរតាមផ្លូវគោក បានត្រឡប់មកធ្វើដំណើរតាមផ្លូវទឹកវិញតាមរយៈការប្រើប្រាស់ទូកដ ឫសាឡាង ខណៈដែលទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើង។ បើយតាមលោកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិន បានបញ្ជាក់ថាក្នុងភូមិសាស្ត្រឃុំមានទីតាំងមួយចំនួនបានជន់លិច រួមមានចំណុចផ្លូវបេតុងភូមិ៩ ភូមិ១២ ព្រែកតាឃ្លោក កោះថ្មី និងផ្លូវសម្តេចសាយឈុំ។











