
អាជ្ញាធរខេត្តមណ្ឌលគិរីចុះសួរសុទុក្ខម្តាយរបស់កងទ័ពម្នាក់ដែលកំពុងសម្រាកព្យាបាលជំងឺ
ក្រោយទទួលព័ត៌មានអំពីក្រុមគ្រួសារសាច់ញាតិកងទ័ព ដែលត្រូវជាម្តាយកំពុងមានជំងឺ លោក ចាន់ រតនា អភិបាលរង នៃគណៈអភិបាលខេត្ត រួមមានអាជ្ញាធរស្រុកពេជ្រាដា និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកពេជ្រាដា បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិការបស់ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត រួមទាំងថវិកាសប្បុរសជន និងអាជ្ញាធរភូមិ ឃុំ ចូលរួមឧបត្ថម្ភជាថវិកាមួយចំនួន ព្រមទាំងសម្ភារៈ គ្រឿងឧបភោគ និងបរិភោគ រួមមាន អង្ករ ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ អំបិល ប្រេងឆា និងទឹកសុទ្ធ សរុបជាថវិកាជាង ១លានរៀល។











