
ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បន្តបើកកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ភូមិលើកទី១ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅស្រុកសៀមប៉ាង
ខេត្តស្ទឹងត្រែង៖ អង្គភាពអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងជាប្រធានកម្មវិធីថ្នាក់ខេត្ត និងក្រុមការងារស្នូល បានបន្តរៀបចំកិច្ចប្រជុំថ្នាក់ភូមិលើកទី១ (កញ្ចប់ទី៣) នៅភូមិគោលដៅសំខាន់ៗនានារយះពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥ ខែសីហា ឆ្នាំ២០២៦ ក្នុងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីមន្ត្រីអង្គភាពអនុវត្តកម្មវិធី (PIU) និងទីប្រឹក្សាថ្នាក់ខេត្ត (NKE) លោកមេភូមិ អនុភូមិ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន ១៨៥នាក់។











