
ទីតាំងមួយចំនួនបានប្រែក្លាយជាកំពង់ចម្លង ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅបន្តឡើង
កំពង់ចាម៖ ទីតាំងមួយចំនួនដែលស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គក្នុងភូមិសាស្ត្រស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម ត្រូវបានជន់លិចនិងប្រែក្លាយជាកំពង់ចម្លង សម្រាប់ដឹកអ្នកដំណើរទូទៅតាមរយៈសាឡាង ឫទូកដ។ ជាក់ស្តែងនៅក្នុងភូមិសាស្ត្រឃុំកោះសូទិន ស្រុកកោះសូទិន ជាប់ជាមួយឃុំកោះមិត្ត ស្រុកកំពង់សៀម គឺនៅមួយផ្នែកខ្លះបានជន់លិចផ្លូវបេតុងដោយមិនអាចធ្វើដំណើរតាមផ្លូវគោកដូចមុន ដោយត្រូវឆ្លងកាត់តាមរយៈទូកដ ឫសាឡាងវិញ ដោយត្រូវចំណាយថវិកាខ្លះសម្រាប់ការធ្វើដំណើរនេះ។











