
ឯកឧត្តម ខែក សំអុន និងលោកជំទាវ រៀបចំប្រគេនចង្ហាន់ដល់ព្រះសង្ឃ ១២៦អង្គ ក្នុងវត្តខេមវ័នបឹងស្នាយ ក្រុងកំពង់ចាម
(កំពង់ចាម) នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខែក សំអុន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងលោកជំទាវ សុី វណ្ណថា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមញាតិព្រះធម៌ និងពុទ្ធបរិស័ទជិតឆ្ងាយ បានរួមសាមគ្គីគ្នាប្រកបដោយទឹកចិត្តជ្រះថ្លា ក្នុងពិធីប្រគេនភត្តាហារ (ចង្ហាន់) និងទេយ្យវត្ថុ ដល់ព្រះសង្ឃចំនួន ១២៦អង្គ ដែលកំពុងគង់ចាំវស្សាអស់ត្រីមាស នៅក្នុងវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។











