
តើអ្វីទៅជាវិតាមីន?
សុខភាព៖ វិតាមីន គឺជាសារធាតុសរីរាង្គ ដែលមានសារៈប្រយោជន៍ខ្លាំងណាស់ ចំពោះរាងកាយរបស់មនុស្ស។ រាងកាយត្រូវការវីតាមីនជាចាំបាច់ ដោយគ្រប់គ្រាន់ មិនលើស មិនខ្វះ ព្រោះបើវិតាមីនក្នុងរាងកាយ លើស ឬ ខ្វះ នោះបញ្ហាសុខភាពនឹងកើតឡើង ដូចជា ប្រឈមជំងឺច្រើន ងាយឈឺ និងខ្សោយផ្នែកណាមួយនៃរាងកាយជាដើម។











