
អាជ្ញាធរឃុំធិបតីចេញលិខិតអញ្ជើញភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដោះស្រាយករណីកាយលូកាត់ប្រឡាយ ១០ កង់ ដើម្បីបង្ហូរទឹកជួយកសិករផ្នែកខាងក្រោមសង្គ្រោះស្រូវ
បាត់ដំបង៖ លោក ផល សារី មេឃុំធិបតី ស្រុកគាស់ក្រឡ បានឱ្យដឹងថា នៅដើមសប្តាហ៍នេះ លោកនឹងចុះទៅពិនិត្យទីតាំងផ្ទាល់ និងចេញលិខិតអញ្ជើញភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋមកសម្រុះសម្រួល ដោះស្រាយករណីកាយលូ និងផ្លូវឆ្លងកាត់ប្រឡាយមួយកន្លែង នៅភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។











