
រដ្ឋបាលក្រុងបាត់ដំបង នាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ
បាត់ដំបង៖ ព្រឹកថ្ងៃទី ១៦ សីហា ២០២៦ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ២ ខ្នង និងផ្ទះមួយខ្នងទៀតរងគ្រោះបន្តិចបន្តួច នៅភូមិរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។











