
ក្រសួងធនធានទឹក និងឧតុនិយម៖ កម្ពុជា អាចមានភ្លៀងធ្លាក់ពី៣០% ទៅ៥០% ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៨ ដល់២០ ខែសីហានេះ
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដោយបង្ហាញថា ប្រព័ន្ធសម្ពាធទាបដែលកើតមាននៅលើសមុទ្រចិនខាងត្បូង កំពុងបន្តបង្កើនឥទ្ធិពលលើរបបខ្យល់មូសុងនិរតី។ ឥទ្ធិពលនេះបាន និងកំពុងបក់បោកលើតំបន់ឆ្នេរ ឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងគ្របដណ្តប់លើផ្ទៃប្រទេសកម្ពុជាទាំងមូល។











