
ជំងឺរបេងអាចព្យាបាលបាន ហើយការការពារជំងឺនេះ ត្រូវការការផ្សព្វផ្សាយជាបន្តបន្ទាប់ ដល់គ្រប់មជ្ឈដ្ឋាននៃប្រជាពលរដ្ឋទូទាំងខេត្ត។
ដោយមានការជំរុញជាបន្តបន្ទាប់ពីមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង និងការចូលរួមគាំទ្រពីអង្គការ CHC នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦ កន្លងទៅនេះ មន្ត្រីមណ្ឌលសុខភាព ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានចុះអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ អំពីជំងឺរបេង រោគសញ្ញាសង្ស័យ និងវិធានការស្វែងរកអ្នកជំងឺ ដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ។











