
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងបរិក្ខារផ្សេងៗ នៅវត្តសន្ធររង្សី (វត្តអន្លង់សំឡី) ស្រុកស្ទឹងត្រង់
(កំពង់ចាម) នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យវត្ថុ និងបច្ច័យ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តសន្ធររង្សី (ហៅវត្តអន្លង់សំឡី) ស្ថិតក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។











