
អាជ្ញាធរខេត្តព្រះសីហនុ ចុះអប់រំណែនាំ និងរៀបចំសណ្ដាប់ធ្នាប់ ចំពោះរថយន្តធុនធ្ងន់សណ្តោងរម៉កដែលឈប់ចតអនាធិបតេយ្យនៅតាមបណ្តោយឆ្នេរព្រែកត្រែង
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តព្រះសីហនុ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងការិយាល័យនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះប្រតិបត្តិការអប់រំណែនាំ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ចំពោះម្ចាស់ និងអ្នកបើកបររថយន្តធុនធំសណ្តោងរម៉ក (រថយន្តកុងតឺន័រ) ដែលបានឈប់ចតនៅលើបណ្តោយផ្លូវឆ្នេរ និងដីចំណីផ្លូវ ដោយមិនគោរពផ្លាកសញ្ញាចរាចរណ៍ ស្ថិតនៅតំបន់ឆ្នេរព្រែកត្រែង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។











