
មន្ត្រីជំនាញ ដកហូតពពុះសណ្ដែក និងបង្អែមជិត៣០គ.ក្រ នៅផ្សារបឹងឈូក ក្រុងបាត់ដំបង បន្ទាប់ពីបានរកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់ Borax
បាត់ដំបង ៖ ពពុះសណ្ដែក បាញ់ឌុក បាញ់ចានឿក និងលតស្វិត ជិត៣០គ.ក្រ ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប ខេត្តបាត់ដំបង ធ្វើកំណត់ហេតុដកហូតពីអ្នកលក់នៅផ្សារបឹងឈូក ក្រុងបាត់ដំបង ដើម្បីកម្ទេចចោលតាមនីតិវិធី បន្ទាប់ពីបានរកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់ Borax ។











