
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានចាត់ឲ្យតំណាង ចុះសួរសុខទុក្ខមន្រ្តីនគរបាលដែលមានជំងឺចំនួន០៣រូប
ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាមិត្តនគរបាលខេត្តប៉ៃលិន ប្រគល់ជូនមន្រ្តីនគរបាលចំនួន ៣រូប ដែលមានឈ្មោះដូចខាងក្រោម ៖











