
មន្ទីរឧស្សាហកម្មខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំពង្រឹងសមត្ថភាពតេស្តវិភាគ ដើម្បីធានាសុវត្ថិភាព និងគុណភាពផលិតផល
ប៉ៃលិន៖ លោក ដួង អ៊ីម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំដ៏សំខាន់មួយ ស្តីពី «សេវាតេស្តវិភាគរបស់មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» កាលពីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំអង្គរ (ជាន់ទី៣) នៃមន្ទីរពិសោធន៍ជាតិ។ កិច្ចប្រជុំនេះ បានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។











