
រដ្ឋមន្រ្តីព័ត៌មាន ៖ ក្នុងបរិបទប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមកំពុងរីកចម្រើន អ្នកព័ត៌មានត្រូវបង្កើនការប្រយ័ត្ន
(ភ្នំពេញ)៖ ក្នុងឱកាសជួបសំណេះសំណាល និងតម្រង់ទិសការងារ ជាមួយអង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាព ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់អនុសាសន៍ និងការណែនាំសំខាន់ៗជាច្រើន ដើម្បីពង្រឹងគុណភាព និងសីលធម៌ ក្នុងវិស័យសារព័ត៌មាន។











