
មន្ទីរធម្មការខេត្តប៉ៃលិន ដឹកនាំតំណាងអាចារ្យ-អាចារនី ចូលរួមពិធីសំណេះសំណាលជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត លើកទី១១
ភ្នំពេញ៖ លោក អ៊ុង ប៊ុននាថ ប្រធានស្ដីទី នៃមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានដឹកនាំតំណាងអាចារ្យ និងអាចារនី ចំនួន២០នាក់ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ និងអាចារនីខ្មែរទូទាំងប្រទេសលើកទី១១ នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ ពិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់អាចារ្យ និងអាចារនីសរុបចំនួន ១.២០០នាក់។











