
មន្ទីរអប់រំខេត្ត បើកសិក្ខាសាលាតម្រង់ទិសស្តីពីការអនុវត្តកម្មវិធីបង្កើតហ្គេម ដល់នាយកវិទ្យាល័យទាំង១៧
ពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាតម្រង់ទិសស្ដីពីការអនុវត្តកម្មវិធីនវានុវត្តន៍បច្ចេកវិទ្យាឌីជីថលនៅតាមសាលារៀន» លើមុខវិជ្ជាអប់រំបង្កើតហ្គេម (Game Changers Coalition) ដែលបានរៀបចំឡើងនៅសាលប្រជុំមន្ទីរអប់រំ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។ អង្គសិក្ខាសាលានេះ មានការចូលរួមយ៉ាងកុះករពីសំណាក់លោក-លោកស្រី ដែលជាគណៈគ្រប់គ្រងវិទ្យាល័យទាំង១៧ មកពីទូទាំងខេត្ត។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពការងារ និងជំរុញការបញ្ចូលបច្ចេកវិទ្យាឌីជីថលទំនើបៗ ទៅក្នុងការអប់រំ ដើម្បីឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស អាចចាប់យកជំនាញបច្ចេកវិទ្យាថ្មីៗ ស្របតាមបរិបទអប់រំសម័យទំនើប៕











