
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំអំណោយរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ៥៤ គ្រួសារ នៅ ៣ឃុំ ក្នុងស្រុកបាធាយ
ក្នុងឱកាស បំពេញបេសកកម្មការងារ នៅស្រុកបាធាយ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ២០ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ អមដំណើរ ដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងជាសមាជិក សមាជិកា គណៈកម្មាធិការសាខា ព្រមទាំង ឯកឧត្តមនាយកសាខា លោក អូត ឈាងលី ប្រធានអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ សរុប ៥៤គ្រួសារ មកពី ៦ ភូមិ នៃ ៤ឃុំ ក្នុង ស្រុកបាធាយ ។











