
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តឡើងដល់កម្ពស់១៣,៤០ម៉ែត្រ
បើយោងតាមរបាយការណ៍ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថាកម្ពស់ទឹកនៅថ្ងៃទី២១ខែសីហា ឆ្នាំ២០២៦ កម្ពស់ទឹកបានកើនឡើងដល់កម្ពស់១៣,៤០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញទឹកទន្លឡើង០,២៤ម៉ែត្រ។ កម្ពស់នាពេលនេះបើធៀបកាលពីឆ្នាំ២០២៥ គឺមានកម្ពស់១០,៤០ម៉ែត្រប៉ុណ្ណោះ ហើយកម្ពស់ទឹកដែលត្រូវប្រកាសប្រុងប្រយ័ត្ននៅ គឺកម្ពស់ ១៥,២០ម៉ែត្រ។











