
អាជ្ញាធរខណ្ឌកំបូល ចុះបាញ់ថ្នាំកំចាត់មូសនៅក្នុងបុរី ទ្រី គីម ដើម្បីបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋ
ដើម្បីចូលរួមចំណែកក្នុងការថែរក្សាសុខុមាលភាពសាធារណៈ និងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺផ្សេងៗដែលបណ្តាលមកពីសត្វមូស នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានចាត់តាំងក្រុមការងារជំនាញឱ្យចុះប្រតិបត្តិការបាញ់ថ្នាំកំចាត់មូសជូនប្រជាពលរដ្ឋជាបន្តបន្ទាប់។











