
លោក គង់ សាវៀង អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជ៉ំប្រចាំខែ របស់សាលាគណខេត្តប៉ៃលិន
(ប៉ៃលិន)៖ រសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក គង់ សាវៀង អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជ៉ំប្រចាំខែសីហា និងពិភាក្សាពីការរៀបចំតែងតាំងមន្រ្តីសង្ឃ ខេត្ត ក្រុង ស្រុក ចៅអធិការវត្ត ដើម្បីអោយពេញសិទ្ធគ្រប់ៗព្រះអង្គ ដែលប្រព្រឹត្តទៅនៅវត្តពោធិមារាម (វត្តប៉ាហ៉ី) សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោមព្រះវត្តមាន ព្រះសោភ័ណរតនវេទី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន ដោយមានការចូលរួមពីព្រះអនុគណក្រុង-ស្រុក ព្រះចៅអធិការគ្រប់វត្ត និងសមាជិកថ្នាក់ដឹកនាំសង្ឃក្នុងខេត្តយ៉ាងកកកុញ។ រូបភាព៖ សាលាគណខេត្តប៉ៃលិន











