
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣,៧០៤បណ្ណ ជូនប្រជាពលរដ្ឋ ១, ៧៧៩គ្រួសារ នៅស្រុករតនមណ្ឌល
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៣ ៧០៤បណ្ណជូនប្រជាពលរដ្ឋ១ ៧៧៩គ្រួសារមកពី៦ភូមិ ក្នុងឃុំអណ្ដើកហែប និងឃុំត្រែង ស្រុករតនមណ្ឌល ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅសាលាស្រុករតនមណ្ឌល។











