
ពីអ្នកទទួលដីសម្បទានទៅជាអ្នកជំនួញ
បន្ទាប់ពីទទួលបានដីសម្បទានសង្គមកិច្ច និងសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល លោក សាន សន ជាសម្បទានិករស់នៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមជីវភាពថ្មី ដោយប្រកបមុខរបរលក់គ្រឿងសំណង់ ដើម្បីបង្កើនចំណូល និងលើកស្ទួយជីវភាពគ្រួសារ។ ដីសម្បទានសង្គមកិច្ច និងសេដ្ឋកិច្ច មិនត្រឹមតែផ្តល់ដីសម្រាប់រស់នៅ និងប្រកបរបរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចក្លាយជាដង្ហើមសេដ្ឋកិច្ច និងឱកាសសម្រាប់គ្រួសារឈានទៅរកជីវភាពប្រសើរជាងមុន។











