
ជនសង្ស័យដេញកាប់ ប្លន់ម៉ូតូ និងប្រើហឹង្សា ត្រូវបានឃាត់ខ្លួន ៨ នាក់ ក្នុងក្រុងបាត់ដំបង
បាត់ដំបង៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) និងប្រើហឹង្សា (ដេញកាប់ និងកាប់បំផ្លាញម៉ូតូជនរងគ្រោះ) ដោយឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៨ នាក់ នៅម៉ោង ១០:២០ នាទី ព្រឹកថ្ងៃទី ២០ សីហា ឆ្នាំ ២០២៦ នៅបន្ទប់ជួល ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។











