
សក្តានុពលធម្មជាតិ ទេសចរណ៍ និងការចូលរួមរបស់សហគមន៍ គឺជាគន្លឹះឈានទៅរកការអភិរក្សប្រកបដោយចីរភាព
បន្ទាយមានជ័យ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦--ការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្មត្រូវបានចាត់ទុកជាជំហានសំខាន់មួយក្នុងការរួមបញ្ចូលគ្នារវាងការអភិរក្សធនធានធម្មជាតិ ការអភិវឌ្ឍវិស័យទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ខណៈសហគមន៍ត្រូវបានលើកទឹកចិត្តឱ្យក្លាយជាតួអង្គសំខាន់ក្នុងការគ្រប់គ្រង និងការពារធនធានធម្មជាតិរបស់ខ្លួន។











