
លោកជំទាវ មាន សំអាន ចែកចង្ក្រានសន្សំសំចៃថាមពល ជាអំណោយក្រុមហ៊ុន SIPCO ជូនដល់ប្រជាពលរដ្ឋស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ លោកជំទាវ មាន សំអាន ប្រធានគណ:កម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានប្រធានគណ:កម្មាធិការកណ្តាល សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ចើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកចង្ក្រានសន្សំសំចៃថាមពលជូនដល់ប្រជាពលរដ្ឋ ៣០០ គ្រួសារ ក្នុងស្រុកថាឡាបរិវ៉ាត់ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវសមាជិកាព្រឹទ្ធសភា និងប្រតិភូអមដំណើរ លោកជំទាវអភិបាលរងខេត្ត លោកស្រីប្រធាន អនុប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត តំណាងក្រុមហ៊ុន SIPCO អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៣០០នាក់ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។











