
អាជ្ញាធរស្រុកស្ទឹងត្រង់ ប្រកាសបិទផ្អាកចរាចរណ៍រថយន្តធុនធ្ងន់បណ្ដោះអាសន្នលើកំណាត់ផ្លូវខេត្តលេខ២៧៩ដើម្បីជៀសវាងគ្រោះជាយថាហេតុពីការបាក់ច្រាំងទន្លេ
សេចក្ដីជូនដំណឹង ស្ដីពី ការបិទផ្អាកការធ្វើចរាចរណ៍បណ្ដោះអាសន្នតាមបណ្ដោយកំណាត់ផ្លូវខេត្ត លេខ២៧៩ ពីចំណុចជើងភ្នំព្រែកសង្កែ ស្ថិតនៅភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា រហូតដល់គល់ស្ពានបឹងរ៉ៃ ស្ថិតនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម











