
ទឹកទន្លេមេគង្គខេត្តកំពង់ចាម បន្តហក់ឡើងដល់ ១៤,០៨ ម៉ែត្រ ខណៈកម្ពស់ទឹកត្រូវប្រកាសប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ
ស្ថានភាពទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ បានបន្តហក់ឡើងដល់កម្ពស់ ១៤,០៨ ម៉ែត្រ ដែលធ្វើឱ្យទឹកចាប់ផ្តើមហូរចូលទៅក្នុងព្រែកធម្មជាតិចំនួន ៤០ ក្នុងចំណោមព្រែកសរុប ៤១ នៅទូទាំងខេត្ត។











