
កងរាជអាវុធហត្ថខេត្តប៉ៃលិន ចូលរួមវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា ដំណាក់កាលទី៤ នៅរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ គណៈប្រតិភូនាយទាហាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ឯក តេង គៀក មេបញ្ជាការរង ទទួលការងារកសាងកម្លាំង បានចូលរួមក្នុងពិធីបើកវគ្គបំប៉នគ្រូបង្គោល ស្តីពីការអនុវត្តការងារកាតព្វកិច្ចយោធារបស់កងរាជអាវុធហត្ថ ដំណាក់កាលទី៤ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ នាង សុជីវី ស្នងការ នៃស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។











