
ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ ១ខ្សែ ប្រវែង ៨.៥ គីឡូម៉ែត្រ ក្នុងស្រុកគងពិសី
កំពង់ស្ពឺ៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST កំណាត់ផ្លូវលេខ ១៣០A (ផ្លូវលេខ១២៧ចាស់) ដែលមានប្រវែងសរុប ៨,៥០០ ម៉ែត្រ ស្ថិតក្នុងឃុំព្រៃញាតិ និងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, តំណាងក្រុមហ៊ុនទទួលការសាងសង់, អាជ្ញាធរស្រុក, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។











