
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ដាក់គំនូសចរាចរណ៍លើផ្លូវគមនាគមន៍ ដើម្បីបង្កើនសុវត្ថិភាព និងសោភ័ណភាព
ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពីលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យការងារគូសគំនូសចរាចរណ៍ និងអ៊ុតគំនូសសញ្ញាចរាចរណ៍ផ្សេងៗ នៅលើផ្លូវគមនាគមន៍ដែលទើបស្ថាបនារួច ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ការដាក់គំនូសចរាចរណ៍ និងសញ្ញាចរាចរណ៍នៅលើផ្លូវនេះ មានគោលបំណងជួយសម្រួលដល់ការធ្វើដំណើរ និងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសោភ័ណភាពតាមដងផ្លូវ ឱ្យស្របតាមស្តង់ដារផ្លូវថ្នល់។











