
អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន បន្តចុះផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន ដឹកនាំដោយលោក សុខ សាវុធ នាយករងរដ្ឋបាលខេត្ត តំណាងលោក សោ សុវណ្ណ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន ព្រមទាំងមានកិច្ចសហការពី អាជ្ញាធរមូលដ្ឋាន បានបន្តចុះយុទ្ធនាការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបិទស្ទីកឃ័រចំណាំងផ្លាត ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិបុសស្អុំ ភូមិស្លា និងភូមិដួង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុបចំនួន ៥០ នាក់ ដើម្បីឱ្យពួកគាត់មានការយល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក យល់ដឹងអំពីសុវត្ថិភាពក្នុងការបើកបរ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។











