
កូនត្រីចម្រុះជាង ១៧០គីឡូក្រាម បានចាក់ចូលបឹងធម្មជាតិវិញ ក្នុងរណីចុះបង្ក្រាបបទល្មើសនេសាទ ៥ទីតាំង នៅក្នុងភូមិសាស្ត្រស្រុកកងមាស
មន្ត្រីជលផល បានចាក់កូនត្រីចម្រុះ ១៧៥គីឡូក្រាម ចូលបឹងធម្មជាតិវិញ នាពេលចុះបង្ក្រាបបទល្មើសនេសាទ ៥ករណី រួមជាមួយនឹងការរុះរើ និងបំផ្លាញចោលនូវឧបករណ៍ល្មើស ជាច្រើនទៀត នៅក្នុងទីតាំង ៥កន្លែង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ ។











