
កិច្ចប្រជុំវាយតម្លៃលទ្ធផល នៃការអនុវត្ត លើខ្លឹមសារកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដំណាក់កាលឆ្នាំ២០២៤-២០២៥
វៀតណាម ៖ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និង បានអញ្ជើញចូលរួមកិច្ចប្រជុំវាយតម្លៃលទ្ធផល នៃការអនុវត្ត លើខ្លឹមសារកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដំណាក់កាលឆ្នាំ២០២៤-២០២៥ និងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀងសហប្រតិបត្តិការដំណាក់កាលឆ្នាំ២០២៦ -២០៣០ រវាងរដ្ឋបាលខេត្តមណ្ឌលគិរី(កម្ពុជា) និងគណៈកម្មធិការប្រជាជនខេត្តដាក់ឡាក់ (វៀតណាម ) ដឹកនាំដោយ ឯកឧត្ដម ឌូ ហ៊ូហ៊ុយ សមាជិកបម្រុងមជ្ឈឹមបក្ស អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ ។











