
រដ្ឋបាលខេត្តកំពង់ចាម ទទួលស្វាគមន៍គណៈប្រតិភូ ៥ ខេត្ត ផ្លាស់ប្តូរបទពិសោធន៍ការងារគណនេយ្យភាពសង្គម
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានទទួលស្វាគមន៍គណៈប្រតិភូមកពីខេត្តចំនួន ៥ ដើម្បីចុះទស្សនកិច្ចសិក្សា ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ដោយមានអ្នកចូលរួមសរុបចំនួន ៧៩៥នាក់ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។











