
មន្ទីរឧស្សាហកម្មខេត្តប៉ៃលិន ចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ជញ្ជីងថ្លឹងរថយន្តចំនួន ៤១ទីតាំង ដើម្បីធានាតម្លាភាពក្នុងការទិញ-លក់កសិផល
ប៉ៃលិន៖ មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តប៉ៃលិន បានចុះត្រួតពិនិត្យ ណែនាំ និងផ្ទៀងផ្ទាត់កម្រិតស្តង់ដារជញ្ជីងថ្លឹងរថយន្តសរុបចំនួន ៤១ទីតាំង ក្នុងភូមិសាស្ត្រក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ក្នុងគោលបំណងការពារផលប្រយោជន៍កសិករ និងទប់ស្កាត់ការកេងបន្លំទម្ងន់ក្នុងការជួញដូរកសិផល។











