
រដ្ឋបាលស្រុកឯកភ្នំ នៃខេត្តបាត់ដំបង ជូនដំណឹងឱ្យប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែ មានការប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងកំពុងហក់ឡើងខ្លាំង
បាត់ដំបង ៖ រដ្ឋបាលស្រុកឯកភ្នំ បានប្រកាសជូនដំណឹងឱ្យប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នករស់នៅអមសងខាងស្ទឹងសង្កែ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈទឹកស្ទឹងសង្កែ នៃខេត្តបាត់ដំបង កំពុងហក់ឡើងខ្លាំង ដើម្បីកុំឱ្យកើតមានគ្រោះថ្នាក់ដោយសារជំនន់ទឹកស្ទឹងសង្កែ ។











