
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជា របស់ប្រទេសរុស្ស៊ី
ប៉ៃលិន៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍ លោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធាន BRICS House ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ច សិក្សាអំពីស្ថានភាពទូទៅក្នុងខេត្តប៉ៃលិន ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ក្នុងការវិនិយោគលើសក្តានុពលវិស័យកសិកម្មសម្រាប់ការនាំចេញកសិផលទៅទីផ្សារប្រទេសរុស្ស៊ី រួមទាំងវិស័យទេសចរណ៍បរិស្ថានធម្មជាតិ ដោយសាខេត្តប៉ៃលិន ជាខេត្តមួយសំបូរសក្តានុពល កសិកម្មផលិតផលបន្លែផ្លែឈើធម្មជាតិជាច្រើន និងមានបរិស្ថានស្អាតសំរាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកសំរាកលំហែរកំសាន្ត។











