
ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពង្រឹងការងារផ្សព្វផ្សាយព័ត៌មាន និងគ្រប់គ្រងសាធារណមតិ ជាមួយមន្ត្រីនាំពាក្យតាមក្រសួង ស្ថាប័ននានារបស់រដ្ឋាភិបាល
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មាន ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ព្រមទាំងបង្កើនប្រសិទ្ធភាពការងារនាំពាក្យ និងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលា និងមានសង្គតិភាព។











