
ប្រជាពលរដ្ឋជិត1000គ្រួសារ រងគ្រោះទឹកជំនន់ បានមករស់នៅទីទួលសុវត្ថិភាព មង្គលបូរី បានទទួលអំណោយ ពីឯកឧត្តម កែ គិមយ៉ាន ឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ ។ ផលិតដោយ៖ ក្រុមការងារទូរទស្សន៍ជាតិនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ មានការអញ្ជើញចូលរួមពីលោកជំទាវ កែ សួន សុភី សសុខា អមដំណើរដោយឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល នាំយកអំណោយចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ កំពុងស្នាក់នៅទីទួលសុវត្ថិភាព ទូទាំងមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០២ ខែតុលា ឆ្នាំ ២០២៦











